អំ​ណរ​បុណ្យ​អក​អំបុក​

គណៈ​ភេទ​និង​ជន​ជាតិ​នៃ​សាកល​វិទ្យា​ល័យ​ត្រា​វិញ​

ចាត់​តាំង​ពិ​ធី​សមោសរ​សិល្បៈ​អំ​ណរ​បុណ្យ​អក​អំបុក​សំ​ពះ​ព្រះ​ខែឆ្នាំ​២០១១

 

​បុណ្យ​អក​អំ​បុក​សំ​ពះ​ព្រះ​ខែ​​​ ​​ជា​បុណ្យ​ប្រ​ពៃ​ណី​របស់​​​ជន​រួម​ជាតិ​ខ្មែរ នៅ​វេលា​ម៉ោង​១៨​រសៀល​ថ្ងៃ​ទី​០៦​វិច្ឆិការ​២០១១ ​នៅ​ទី​លាន​មហា​វិទ្យា​ល័យ​កសិកម្ម​-​ជលផល​នៃ​សាកល​វិទ្យា​ល័យ​ត្រា​វិញ​ បាន​ប្រា​រព្ធ​ឡើង​នូវ​​​​សមោសរ​សិល្បៈ​អំ​ណរ​បុណ្យ​​អក​អំ​បុក​សំ​ពះ​ព្រះ​ខែរបស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ។ ក្នុង​ពិធី​នេះ​​ មាន​វត្ត​មានចូល​រួមពីព្រះ​តេជគុណ​ ថាច់​សួង ជាព្រះ​ចៅអធិការ​វត្ត​កំ​ពង់​និគ្រោធ (កំ​ពង់​ជ្រៃ) ព្រះ​តេជគុណ​ សឺន​នួន​ម៉ី ព្រះ​ចៅ​អធិការ​វត្ត​ចម្ប៉ា​បូរី​ (ត្រោក​លិច) និង​ពី​គណៈ​កម្ម​ការ​សាលា​​មាន​លោក​ ង្វៀន​តៀន​យុង​ សាកល​វិទ្យា​ធិការ​រង ព្រម​តាំង​បណ្តា​ថ្នាក់​ដឹក​នាំ​របស់​អង្គ​ភាព​ចំ​ណុះនៃ​សាលា  និង​ជា​មួយ​ប្អន​ៗ ជា​និស្សិត​ គ្រូ​បង្រៀន​ខ្មែរ​ អ្នក​ស្ម័គ្រ​ចិត្តជា​ជន​ជាតិ​​បរទេស​​នៃ​​សាលា​​បាន​ចូល​រួម​យ៉ាង​កុះ​ករ។

 

​រាត្រី​សមោសរ​សិល្បៈ​​​ បាន​​បើក​បង្ហាញ​​នូវ​​​ឈុត​សម្តែងយ៉ាង​​ពិ​សេស​របស់​ប្អូន​ៗ ជា​និស្សិត​ខ្មែរ​មក​ពី​បណ្តា​សាខា​នៃ​សមាគម​និស្សតិ មាន​ការ​សម្តែង​នូវ​​របាំ​ប្រពៃ​ណី​ (របាំ​ជូន​ពរ) របាំ​ប្រជា​ប្រិយ (របាំ​កសិករផលិត​ស្រូវ​) ចំ​រៀង​ប្រ​ជា​ប្រិយ​​ និង​​​​ប្រា​រព្ធ​​ពិ​ធី​សែន​ព្រះ​ខែ​ទៅ​តាម​ទំ​នៀម​ទម្លាប់​ដែល​ជន​រួម​ជាតិ​ខ្មែរ​តែង​តែ​ប្រារព្ធ​ជា​រៀង​រាល់​ឆ្នាំ​ ឆ្លង​តាម​ការ​សម្តែងប្អូនៗ​​បាន​រួម​ចំ​ណែកក្នុង​ការ​​អភិរក្សនូវ​​សិល្បៈ​វប្បធម៌​ដ៏​សម្បូរ​បែប ​​​និង​ជា​វប្បធម៌​កសិកម្ម​របស់​ជន​រួម​ជាតិ​ខ្មែរ​យើង និង​ដិត​ជាប់ក្នុង​អារម្មណ៍​​នូវ​​​ស្នាំ​ញញឹម​មិន​អាចបំ​ភ្លេច​បាន។​

 

បុណ្យ​អក​អំ​បុក​សំ​ពះ​ព្រះ​ខែ​ ជា​បុណ្យ​ប្រ​ចាំ​ឆ្នាំ​នា​​​ចុងរដូវវស្សា។ ពិធីបុណ្យ​នេះ​ដើម្បី​​រំ​លឹក​ដឹង​គុណ​​ដល់ព្រះ​បរម​ពោ​ធី​សត្វ​នៃ​យើង​ទ្រង់​យោនយកកំណើត​ជា​ទន្សាយ​ពោធិ​សត្វ ​កសាង​បរមី​​ដើម្បី​ត្រាស់​ដឹង​ជា​ព្រះ​ពុទ្ធ ​ ពីព្រោះ​ឥទ្ធិពល​នៃ​ពុទ្ធសាសនា​បាន​ចាក់ឫស​យ៉ាងជ្រៅ​ទៅក្នុងសង្គម​ខ្មែរ ពិសេស​គឺ​ព្រះ​ពោធិសត្វ​ដែល​យោនយកកំណើត​ជា​ទន្សាយ​បាន​ផ្ដិតរូប​ព្រះ​ឆាយយាលក្ខណ៍​របស់​ព្រះអង្គ​និង​លោក​ខែ ដើម្បី​បាន​បំភ្លឺ​សត្វ​លោក។​

 

 ពិធី​សមោសរ​សិល្បៈ​អំ​ណរ​បុណ្យ​អក​អំ​បុកសំ​ពះ​ព្រះ​ខែ​​ឆ្នាំ​២០១១​នៃ​សាកល​វិទ្យា​ល័យ​ត្រា​វិញ​គឺ​ជា​សកម្ម​ភាព​​​ បង្កើតនូវ​​មជ្ឈដ្ឋាន​សិក្សា​រៀន​សូត្រ​ ដោះ​ដូរ​​សិល្បៈ​វប្បធម៌​ រវាង​និស្សិត​នឹង​និស្សិត រវាង​​តំ​បន់​និង​អន្តរជាតិទៀត​ផង។ ចូល​រួម​និង​មាន​ប្រសាសន៍ក្នុង​ឱ​កាស​នេះ​​ លោក​ង្វៀន​តៀន​យុង​ក៏​បាន​ជូន​ពរ​ដល់​ប្អូនៗ​និស្សិត​ - គ្រូ​បង្រៀន​ខ្មែរ​ព្រម​ទាំង​គ្រួសារ​ រីក​រាយ​ទទួល​បុណ្យ​អក​អំ​បុក​សំ​ពះ​ព្រះ​ខែ​ដោយ​សេចក្តី​សប្បាយ​និង​សមាគ្គី​ឈាន​ឡើង​អភិវឌ្ឍសេដ្ឋកិច្ច​-​សង្គម​ជាតិ។

ដំ​ណឹង​និង​រូប​ភាព៖​ ហ្វិញ​សាង

 

អង្គភាពផ្សេង

គ្រោងផែនការណ៍

ONLINE

យើង​មាន ភ្ញៀវ1នាក់ លើ​បណ្ដាញ

gia vang, cong ty bao ve , dich vu bao ve

web gia re thiet ke websitexem phim online dich vu seo dich vu seo tai game do choi tinh duc rao vặt tai avatar tai game dien thoai thuong mai truc tuyen áo chống nắng đá mỹ nghệ cong ty du lich cuoi hoi tai iwin thap ly cong hoa cong bong cho thue ban ghe dich vu be trap cho thue nha bat cho thue am thanh cho thue anh sang be trap thiep cuoi dep in thiep cuoi thiep cuoi